(ព្រៃវែង)៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ចូលរួមជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និងមរណៈ ចំនួន ១១១គ្រួសារ នៅស្រុកស៊ីធរកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ប្រគល់ជូនដល់គ្រួសារយុទ្ធជនពលី និងមរណៈ ទាំង ១១១គ្រួសារ ដើម្បីជាការរួមចំណែកជួយសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ផងដែរ៕




