ការលើកទឹកចិត្ត​ខ្លួនឯង "​អត្តភាព ចម្បង​របស់​សហគ្រិន​"​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ជីវិត និង​ការធ្វើ​ជំនួញ មិនអាច​រត់តាម​ផ្លូវ​ឱ្យបាន​ល្អ​ដូច​អ្នក​គ្រប់គ្នា ចង់បាន​គ្រប់ពេល​បានឡើយ ដោយ​យោងតាម​កត្តា​នោះ ហើយ​វិធី ដែល​ល្អ​បំផុត គឺ​ការត្រៀម​រៀបចំ​ដើម្បី​ទទួលយក​ការពិត និង​ការលើកទឹកចិត្ត​ខ្លួនឯង ដើម្បីឱ្យ​ឈ្នះ​លើ "​ភាពលំបាក​" ពីព្រោះ គ្មាន​ភាពជោគជ័យ​ណាមួយ ឬ​ភាព​ស្តុកស្តម្ភ​ណាមួយ​ណាមួយ ដែល​មិនបាន​ឆ្លងកាត់​ពី​ភាព​តស៊ូ​ភាព​អត់ធ្មត់​ក្នុង​គ្រា​លំបាក​ឡើយ​។​

​ដំណឹង​ល្អ​នោះ គឺថា "​នៅពេល ដែល​អ្នក​ទាំងអស់នោះ ប្រឈមមុខ​នឹង​ការលំបាក​ពួកគេ​មិន​គិតថា រឿង​ទាំងអស់នោះ ជាការ​លំបាក​ទៀតឡើយ "​ទោះជា​យ៉ាងណាក៏ដោយ​ជីវិត និង​ជំនួញ គឺជា​មេរៀន ដែល​យើង​ត្រូវតែ​រៀន​គ្មាន​ទីបញ្ចប់ "​យើង​មាន​ចំណាប់អារម្មណ៍​ច្រើន នៅពេលដែល​យើង​រៀន​អំពី​ជីវិត​" រឿងនេះ កើតឡើង​ផងដែរ ចំពោះ​ការធ្វើ​ជំនួញ ប្រសិនបើ​យើង​គិតថា​" ការធ្វើ​ជំនួញ គឺជា​ឱកាស​នៃ​ការរៀន​" គ្មានអ្វី​ជា​ឧបសគ្គ​អចិន្ត្រៃយ៍​ដល់​ការធ្វើ​ជំនួញ​របស់​ឡើយ  អត្ថបទ​នេះ ជួយ​បង្ហាញផ្លូវ​មួយចំនួន ជា​ផែនទី ក្នុងការ​លើកទឹកចិត្ត ជា​ចម្បង ដែល​ត្រូវ​លើក​យកមក ចំនួន ៣​ចំណុច​៖

១. យល់​អំពី​ហេតុផល​: 

"​អ្នក​ត្រូវ​សួរ​សំណួរ​ខ្លួនឯង​ដើម្បី​រកហេតុ​ផល​ឱ្យបាន​ច្បាស់លាស់ "

#​តើ​អ្នកធ្វើ​ជំនួញ​អ្វី ហើយ​ហេតុអ្វី​អ្នកធ្វើ ឬ​អ្នកបង្កើត​ជំនួញ​នោះ​ឡើង ប្រសិនបើ​អ្នកមើល​ឃើញ​ជា "​ទស្សនៈវិស័យ​" ចេញពី​ខ្លួន​អ្នកនោះ គឺជា​ហេតុផល​វែងឆ្ងាយ​ដែល​អ្នក​ត្រូវ​បង្ហាញ​ពិភពលោក​នៃ​ភាព​អស្ចារ្យ ដែល​អ្នកមាន​ហើយ ត្រូវបាន​លាតត្រដាង​បន្តិច​ម្តងៗ តាមរយ​:​នៃ​" Goal " ជាប្រចាំ​ថ្ងៃជា​ប្រចាំខែ​ឆ្នាំ​...​។​

២. អ្នកទទួលបន្ទុក​នឹង​ជំនួញ​:  

# តើ​ត្រូវធ្វើ​កិច្ចការ​នោះ​របៀប​ណា ? ហើយ​អ្នកណាខ្លះ​ដែល​ទទួលបន្ទុក​រាល់​កិច្ចការ​នីមួយៗ គ្មាន​នរណាម្នាក់​យល់ ឬ មាន​ជំនាញ​គ្រប់​ជ្រុងជ្រោយ​រាល់​ការងារ​នៃ​ផ្នែក​នីមួយៗ​នោះទេ ប៉ុន្តែ​សហគ្រិន​ជោគជ័យ​ក្នុង​គោលដៅ​វែងឆ្ងាយ​ពួក​ពួកគេ មានការ​លះបង់​ខ្ពស់​ក្នុងការ​ថែទាំ​មនុស្ស ដែល​ទទួលបន្ទុក​ធ្វើ​កិច្ចការ​លើ​ចក្ខុវិស័យ​របស់ខ្លួន ពីព្រោះ​ពួកគាត់​យល់ថា​នៅពេល ដែល​មនុស្ស ដែលមាន​ជំនឿ​ទៅលើ​ទស្សន​:​ចក្ខុវិស័យ​ហើយ​នោះ ពួកគាត់​មាន​ភាពក្លាហាន​គ្រប់គ្រាន់ ដើម្បី​ឱ្យមាន​ប្រតិបត្តិការ​គ្រប់គ្រង​កើតឡើង ដោយ​ក្តី​ស្រលាញ់​នឹង​ភាព​រីករាយ​។ និយាយ​រួម ពួកគាត់​បង្កើត​ទទួលបន្ទុក​នឹង​ថែទាំ​ប្រព័ន្ធ​កករ​ងារ " working systems " ឱ្យ​ដំណើរការ​លើផ្លូវ​និរន្តរភាព ជំនួសមុខ​ឱ្យ​រូបអ្នក​បាន​។​

៣. បរិស្ថាន រៀន​ពីគ្នា​ទៅវិញទៅមក​៖

​អាជីវកម្ម​ជោគជ័យ គឺ​ដោយសារ​ម្ចាស់​អាជីវកម្ម​រក្សា ឬ​បង្កើតឱ្យមាន បរិ​ដ្ឋា​ន​រៀន​ពីគ្នា​ទៅវិញទៅមក មិនមែនជា​កន្លែង​ដែល ចាប់កំហុស​ពីគ្នា​ទៅវិញទៅមក​នោះទេ " គ្រប់​បុគ្គលិក​ទាំងអស់ ចេះ​ស្តាប់​គ្នា​ទៅវិញទៅមក " ពីព្រោះ​បរិស្ថាន កន្លែងធ្វើការ​ជា​សាលារៀន តាមរយៈ​ឧទាហរណ៍​នឹង​ការ​ស្តាប់​គ្នា​ទៅវិញទៅមក​។ 

​ប៉ុន្តែ​រឿង​ទាំងអស់នោះ មិនអាច​កើតឡើង​បានទេ​ប្រសិនបើ​មេដឹកនាំ​ឬ​ម្ចាស់​អាជីវកម្ម " ប្រកាន់​តួនាទី ឬ​ឋានៈ " ខ្ពស់​ខុសពី​ភាព​ធម្មតា  ដោយសារ​តើ​ហេតុផល​សម្រាប់តែ​ខ្លួនឯង​នោះ ដែល​បុគ្គលិក​នៅក្រោម​បង្គាប់ ឬ​អ្នក​នៅ​ជុំវិញខ្លួន លំបាក​ក្នុង​ការជួប ឬ​សម្ដែង​នូវ​ភាពស្និទ្ធស្នាល​។​

​ទោះបីយ៉ាងណា​ក៏ដោយ សូម​ចងចាំ​ថា ការលើកទឹកចិត្ត​ខ្លួនឯង ជាប្រចាំ ការផ្ដោត​ទៅ​ចក្ខុវិស័យ ហើយ​និង​ការមើលឃើញ​ចំណុច​ល្អៗ នៃ​អ្នក​ជុំវិញខ្លួន ព្រមទាំង​ការសរសើរ​ចេញពី​បេះដូង ចំពោះ​បុគ្គលិក គឺជា​កត្តាចាំបាច់​សម្រាប់​អ្នកបង្កើត​អាជីវកម្ម ឬក៏​ជា​ម្ចាស់​ជំនួញ​៕

​និពន្ធ​ដោយ​លោក សឿន តុលា ស្ថាបនិក​ក្រុមហ៊ុន ផា ផា យ៉ា​

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE ( គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​)

* PAPAYA HOMESTAY ( គម្រោង​លើ​វិស័យ​ទេសចរណ៍​)

* PAPAYA GARDEN ( គម្រោង​លើ​វិស័យ​កសិកម្ម​និង​ចែកចាយ​អាហារ​)​

អត្ថបទដែលជាប់ទាក់ទង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​សម្រេចផ្តល់ថវិកាបន្ទាន់​ចំនួន​ ១០០លានរៀល​ ​ដល់សាខាកាកបាទក្រហមកម្ពុជា​ខេត្តប៉ៃលិន ​ដើម្បីទិញស្បៀងជួយដល់ប្រជាពលរដ្ឋរងគ្រោះ​
ព័ត៌មានជាតិ
ខេត្តសៀមរាបបញ្ជាក់ថា ​ស្ថានភាពទឹកនៅតំបន់ភ្នំគូលែន ​មិនទាន់ប្រកាសអាសន្ននោះទេ
ព័ត៌មានជាតិ
កិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិ
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតរុស្ស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយ កម្ពុជា
ព័ត៌មានជាតិ
Breaking News៖ ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋជាង ២១ម៉ឺននាក់ ស្លាប់ ១៨នាក់​ នៅ ២៨៣ឃុំសង្កាត់ ក្នុង ១៩រាជធានីខេត្ត
ព័ត៌មានជាតិ
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១៥តុលា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី