(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌី វិជ្ជា តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកជំនួយជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់។
ឯកឧត្តម ឌី វិជ្ជា ក៏បាននាំនូវគ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យផ្តល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ និងបន្តរួមគ្នាជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ចុះចែកអំណោយដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋចំនួន៣០០០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងសង្កាត់រលាប សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០៕




