ឯកឧត្តម សាយ សំ​អាល់ ដឹកនាំ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៨​ឆ្នាំ នៅ​វិមាន​ព្រះ​បរម​រូប ស្ថិតនៅ​មណ្ឌល​សួនច្បារ​ខាងកើត​វិមានឯករាជ្យ និង​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួងបរិស្ថាន ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​សម្តែង​នូវ​ព្រះរាជ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ និង​បង្រួបបង្រួម​ជាតិខ្មែរ​។ 

​សូម​រម្លឹកថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។ ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវបាន​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ និង​បាន​តម្កល់​រយៈពេល​៩០​ថ្ងៃ នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​ឲ្យ​ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ អង្គទូត ព្រមទាំង​មេដឹកនាំ​បណ្តា​ប្រទេស​ជា​មិត្ត ចូល​សម្តែង​ព្រះរាជ​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកអគ្គរដ្ឋទូតរុស្ស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយ កម្ពុជា
ព័ត៌មានជាតិ
Breaking News៖ ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋជាង ២១ម៉ឺននាក់ ស្លាប់ ១៨នាក់​ នៅ ២៨៣ឃុំសង្កាត់ ក្នុង ១៩រាជធានីខេត្ត
ព័ត៌មានជាតិ
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១៥តុលា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ!
ព័ត៌មានជាតិ
ការលើកទឹកចិត្ត​ខ្លួនឯង "​អត្តភាព ចម្បង​របស់​សហគ្រិន​"
ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា នាំយក​ជំនួយ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ចូលរួម​សហការ​ជួយ​អាជ្ញាធរ ដើម្បី​ជួយសង្គ្រោះ​បឋម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី