NEWS UPDATE: ព្យុះទី១៧ ឈ្មោះ សូឌែល ​នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែតុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ដោយបញ្ជាក់ថា បន្ទាប់ពីបានតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ឃើញថា ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងប្រទេសវៀតណាម ហើយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទប នៅពេលចូលមកប្រទេសកម្ពុជា។

ក្នុងសេចក្តីជូនដំណឹងក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះទី១៧នេះ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា។ ជាមួយ​គ្នា​នេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕ 

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​: គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥​តុលា​នេះ ថវិកា​ជាង ៦​លាន​ដុល្លារ និង​ជាង ២០០​លាន​រៀល ទទួលបាន​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
WCS ជួយសង្គ្រោះកូនទាព្រៃស្លាបសនៅកម្ពុជា​ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​៖ ​កាកបាទក្រហមកម្ពុជា ​បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ដោយពុំទុកអ្នកណាមួយចោលនោះទេ​
ព័ត៌មានជាតិ
បិទផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា​ មិនឲ្យឡានដឹកទំនិញធុនធំឆ្លងកាត់ ជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវជាង ១៣ម៉ឺនហិកតា​ ក្នុងនោះខូចខាតទាំងស្រុង​ជាង ៦ពាន់​ហិកតា​ ភាគច្រើននៅខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី