ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌប ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ទិវាដ៏សែនអាឡោះអាល័យនេះ ជាគម្រប់ខួប៨ព្រះវស្សានៃការយាងសោយទីវង្គតរបស់ព្រះអង្គ។ ប្រជានុរាស្ត្រជាកូនចៅ ចៅទួត ចងចាំជានិច្ចនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ពិសេសគឺព្រះរាជកិច្ចទាមទារឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​: គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥​តុលា​នេះ ថវិកា​ជាង ៦​លាន​ដុល្លារ និង​ជាង ២០០​លាន​រៀល ទទួលបាន​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
WCS ជួយសង្គ្រោះកូនទាព្រៃស្លាបសនៅកម្ពុជា​ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​៖ ​កាកបាទក្រហមកម្ពុជា ​បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ដោយពុំទុកអ្នកណាមួយចោលនោះទេ​
ព័ត៌មានជាតិ
បិទផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា​ មិនឲ្យឡានដឹកទំនិញធុនធំឆ្លងកាត់ ជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី