រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ចុះសិក្សាស្វែងយល់ពីការងារអភិវឌ្ឍន៍នៅបរិវេណមុខប្រាសាទអង្គរវត្ត​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត អញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

ក្នុងនោះឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ឯកឧត្ដមរដ្ឋមន្ត្រីនិងសហការី ព្រមទាំងបានរាយការណ៍ពីការងារផ្សេងៗដែលអាជ្ញាធរជាតិអប្សរាបាននឹងកំពុងរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារិទ្ធ បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងរំពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ និងមុខមាត់របស់ប្រទេសជាតិ ពិសេសទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរ៕

អត្ថបទដែលជាប់ទាក់ទង
ពេលកំពុងទឹកជំនន់! ​អាជ្ញាធរប្រាប់ឲ្យអ្នកចិញ្ចឹមក្រពើប្រុងប្រយ័ត្នខ្ពស់ ​ការពារកុំឲ្យក្រពើចេញរួចពីអាងជាដាច់ខាត ​
ព័ត៌មានជាតិ
ផ្លូវ​ពីស្តុប​ចំការ​ដូង ទៅ​រង្វង់​មូល​គួ​ស្រូវ នៅភ្នំពេញ ត្រូវទឹក​លិច ផ្អាកចរាចរណ៍ឆ្លង​កាត់​ហើយ​!
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង កើតឡើង​នៅ ២៣៤​ឃុំ​សង្កាត់ ក្នុង ១៩​ខេត្ត​រាជធានី ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣៩០០០ គ្រួសារ ស្លាប់ ១២​នាក់
ព័ត៌មានជាតិ
ផ្លូវរត់យន្តហោះខ្នាតធំតម្លៃជិត ​៦០លានដុល្លារ នៅខេត្តព្រះសីហនុ គ្រោងដំណើរការនៅចុងឆ្នាំនេះ​
ព័ត៌មានជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា​៖ ​​រោងម៉ាស៊ីនអាចទទួលទិញស្រូវសើម​ ដែលលិចត្រាំក្នុងទឹកទៅតាមគុណភាពជាក់ស្តែង​ ក្នុងចន្លោះតម្លៃ ៩០០រៀល ទៅ១១៣០រៀល​
ព័ត៌មានជាតិ
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវលេខ២០ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី