(ខេត្តបាត់ដំបង)៖ គិតត្រឹមម៉ោង ៩:២០ នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានចូលដល់ភូមិឃុំមួយចំនួន ដែលនៅតាមបណ្ដោយដងស្ទឹងសង្កែ ខណៈដែលកម្ពស់ទឹកស្ទឹងសង្កែ ឡើងដល់កម្ពស់ ១៤ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្នហើយ។
រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថា ក្រុងបាត់ដំបង ជៀសមិនផុតពីការជន់លិចនៅជំនន់ទឹកភ្លៀងទេ បើមេឃនៅតែបន្តភ្លៀងបែបនេះ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ការពារយថាហេតុដែលកើតឡើង។




