(ពោធិ៍សាត់)៖ ឯកឧត្ដម អ៊ឹង គឹមាង អភិបាលរងនៃគណៈអភិបាលខេត្តធិ៍សាត់ តំណាងដ៏ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តាមគោលការណ៍ឯកឧត្តមព្រះរាជអជ្ញា បានដឹកនាំកម្លាំងអធិការស្រុកវាលវែង និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែងនៅឃ្លាំងជី ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទីតាំងដាំកញ្ឆាមួយនេះ មានផ្ទៃដី៣៧ គុណ២៨ម៉ែត្រ ស្មើនឹង១០៣៦ម៉ែត្រការ៉េ ដែលមានកញ្ឆាចំនួន១៤២៦ដើម។ កញ្ឆាទាំង ១៤២៦ដើមនេះ ត្រូវបានកម្លាំងចម្រុះដុតកម្ទេចចោលទាំងស្រុង៕





