(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងដល់កវីនិពន្ធ និង សាធារណជន អំពីការប្រឡងជ្រើសរើសស្នាដៃ តែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១។
សេចក្ដីជូនដំណឹង បានសរសេរថា«ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឲ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសស្នាដៃ តែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១(ដូចមានខ្លឹមសារក្នុងលិខិតផ្លូវការភ្ជាប់មកជាមួយស្រាប់)»៕



