TOP NEWS: អ៊ីរ៉ង់ កាត់ទោសប្រហារ ជីវិតអ្នកកាសែតប្រឆាំងមួយរូបឈ្មោះ Rouhollah Zam ដោយព្យួរ ក​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ទូរទស្សន៍រដ្ឋ IRIB បានផ្សាយថា អ្នកកាសែត អ៊ីរ៉ង់ មានឈ្មោះថា Rouhollah Zam ត្រូវបាន ព្យួរកនៅប្រទេសអ៊ីរ៉ង់ នាព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ។

លោក Zam ត្រូវបានរកឃើញថា មានពិរុទ្ធពី «បទពុករលួយដ៏ធ្ងន់ធ្ងរបំផុត» ជាការចោទប្រកាន់ ដែលមិនបានបញ្ជាក់ពីបទឧក្រិដ្ឋ ប៉ុន្តែ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រើបទចោទនេះ ចំពោះជនដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

សារព័ត៌មាន រាយការណ៍ថា នៅឆ្នាំ២០១៩ លោក Zam បានបើកគេហទំព័រព័ត៌មានប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណេត ឈ្មោះ Amad News ហើយត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលអ៊ីរ៉ង់ថា បានផ្សាយញុះញង់ឱ្យមានអំពើហិង្សាអំឡុងពេលបាតុកម្មដ៏សាហាវនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។

អ្នកកាសែតរូបនោះ គឺលោក Zam បានរស់នៅនិរទេសនៅប្រទេសបារាំង បន្ទាប់មក គាត់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ នៅខែតុលាឆ្នាំ២០១៩។ បើយោងតាមក្រសួងការបរទេសបារាំងអ្នកកាសែតរូបនេះ បានចាកចេញពីប្រទេសបារាំងនៅថ្ងៃទី១១ខែតុលា ឆ្នាំ២០២០នេះ។ បីថ្ងៃក្រោយមកអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «ខ្លួនបានឃុំខ្លួន Zam»។

បន្ទាប់ពីការចាប់ខ្លួន អាជ្ញាធរអ៊ីរ៉ង់ បានបញ្ចេញវីដេអូរបស់ Zam នៅក្នុងឡាន ដោយពាក់វ៉ែនតាខ្មៅ។ វីដេអូនេះ ក៏បង្ហាញឱ្យគាត់អង្គុយនៅពីមុខកាមេរ៉ាដោយធ្វើការសុំទោសចំពោះសកម្មភាពរបស់គាត់។ ទោះយ៉ាងណា គាត់ត្រូវបានរកឃើញថា មានពិរុទ្ធភាព ហើយត្រូវបានកាត់ទោស ប្រហារជីវិត ដោយព្យួរ ក៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: ប្រទេសសិង្ហបុរី សម្រេចជ្រើសយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
អន្តរជាតិ
អង្គ​បោះឆ្នោត​សហរដ្ឋអាមេរិក នឹងជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី
អន្តរជាតិ
ក្រុមអ្នកតវ៉ាថៃ ប្រកាសផ្អាកការធ្វើបាតុកម្មសម្រាប់ឆ្នាំនេះ សន្យាជួបគ្នាឆ្នាំក្រោយ ពិតជាធ្វើធំជាងមុន
អន្តរជាតិ
សាលារៀនទាំងអស់នៅក្រុងសេអ៊ូល កូរ៉េខាងត្បូង ត្រូវបានបិទទ្វារជាថ្មី ក្រោយករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះបានកើនឡើងគួរឱ្យបារម្ភ
អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ឯទៀត នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩
អន្តរជាតិ
យល់ដឹង៖ អាជ្ញាធរសុខាភិបាលអង់គ្លេស និយាយថា អ្នកមានប្រវត្តិអាឡែហ្ស៊ី មិនគួរចាក់វ៉ាក់សាំងកូវីដ១៩ទេ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី