យល់ដឹង៖ អាជ្ញាធរសុខាភិបាលអង់គ្លេស និយាយថា អ្នកមានប្រវត្តិអាឡែហ្ស៊ី មិនគួរចាក់វ៉ាក់សាំងកូវីដ១៩ទេ​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ សារព័ត៌មាន CNN បានផ្សាយអត្ថបទពិស្តារមួយ ក្រោមចំណងជើងថា៖ «នេះជាអ្វីដែលយើងគួរយល់ដឹង អំពីវ៉ាក់សាំង Pfizer- ហើយអ្នកណាដែលគួរទទួលវ៉ាក់សាំងកូវីដ១៩ មុនគេ?»។

អត្ថបទព័ត៌មាន CNN បានរៀបរាប់ថា អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា អ្នកដែលមាន ប្រវត្តិប្រតិកម្មអាឡែហ្ស៊ី មិនគួរទទួលថ្នាំបង្ការនេះទេ។ ដំបូន្មាននេះបានកើតឡើងបន្ទាប់ពីបុគ្គលិកថែទាំសុខភាព២នាក់ មានប្រតិកម្មយ៉ាងអាក្រក់ បន្ទាប់ពីពួកចាក់វ៉ាក់សាំងនេះ។ គេក៏មិនទាន់ច្បាស់ដែរថាតើវ៉ាក់សាំងនេះ មានសុវត្ថិភាពសម្រាប់ក្រុមផ្សេងទៀត ដូចជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម១៦ឆ្នាំយ៉ាងដូចម្តេចនៅឡើយទេ។ ជំនាញបាននិយាយថា ជាការកត់សម្គាល់ មនុស្សម្នាក់ត្រូវការវ៉ាក់សាំង Pfizer ចំនួន២ដូស ហើយតាមការវាយតម្លៃវ៉ាក់សាំងនេះប្រសិទ្ធភាព៩៥%។

អជ្ញាធរសុខភាពសហរដ្ឋអាមេរិកបានយល់ព្រមឲ្យប្រើវ៉ាក់សាំង Pfizer ១០០លានដូសដំបូង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកលោក លោក Alex Azar បានប្រាប់ CNN នៅថ្ងៃពុធថា ប្រជាជនអាមេរិក២០លាននាក់ អាចទទួលបានវ៉ាក់សាំង នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ថា ក្រុមដែលទទួលវ៉ាក់សាំង នៅខែធ្នូ មករា កុម្ភៈ និង មីនា គឺមនុស្សដែលស្ថិតក្នុងក្រុមអាទិភាពខ្ពស់ ជាពិសេសមន្ត្រីសុខាភិបាល ដែលនៅជិតបំផុតនឹងអ្នកជំងឺ។

ការដឹកបញ្ជូនវ៉ាក់សាំងគឺមានភាពស្មុគស្មាញ ដោយសារតែវ៉ាក់សាំងនេះត្រូវការសីតុណ្ហភាពត្រជាក់ ដក៧០អង្សាក្រោមសូន្យ។ ក្រុមហ៊ុនដឹកជញ្ជូនធំ២គឺ UPS និង FedEx បាននិយាយថា ពួកគេកំពុងជួយគាំទ្រលើការដឹកជញ្ជូនចេញពីរោងចក្រ Pfizer នៅ Kalamazoo នៃរដ្ឋ Michigan៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅ ញូវយ៉ក សហរដ្ឋអាមេរិក
អន្តរជាតិ
BREAKING NEWS: ប្រទេសសិង្ហបុរី សម្រេចជ្រើសយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
អន្តរជាតិ
អង្គ​បោះឆ្នោត​សហរដ្ឋអាមេរិក នឹងជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី
អន្តរជាតិ
ក្រុមអ្នកតវ៉ាថៃ ប្រកាសផ្អាកការធ្វើបាតុកម្មសម្រាប់ឆ្នាំនេះ សន្យាជួបគ្នាឆ្នាំក្រោយ ពិតជាធ្វើធំជាងមុន
អន្តរជាតិ
សាលារៀនទាំងអស់នៅក្រុងសេអ៊ូល កូរ៉េខាងត្បូង ត្រូវបានបិទទ្វារជាថ្មី ក្រោយករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះបានកើនឡើងគួរឱ្យបារម្ភ
អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ឯទៀត នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី