ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសឱ្យអ្នកអភិវឌ្ឍកម្មវិធីឈប់ប្រើប្រាស់កូដរបស់ក្រុមហ៊ុន X-Mode​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ក្រោយពីបានរកឃើញថាក្រុមហ៊ុន X-Mode Social Inc. បានប្រមូលនិងលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាល ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសកាលពីម្សិលមិញនេះ ឱ្យអ្នកអភិវឌ្ឍកម្មវិធីដកកូដ X-Mode ចេញពីកម្មវិធីរបស់ពួកគេ បើមិនដូច្នោះទេកម្មវិធីទាំងនោះអាចនឹងឈប់ដំណើរការនៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។

បើតាមការផ្ដល់ព័ត៌មានពីក្រុមហ៊ុនទាំងពីរខាងលើ ក្រុមហ៊ុន Google បានកំណត់ពេលចំនួន ៧ថ្ងៃ សម្រាប់អ្នកអភិវឌ្ឍកម្មវិធីដើម្បីលុប X-Mode ចោល ប៉ុន្តែពួកគេអាចនឹងសុំពន្យាពេលបានរហូតដល់ទៅ ៣០ថ្ងៃ ចំណែកឯក្រុមហ៊ុន Apple បានកំណត់រយៈពេលត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនទាំងពីរបានបញ្ឈប់ក្រុមហ៊ុនពីការទាញយកទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា និងជាពិសេសបន្ទាប់ពីមានការស៊ើបអង្កេតពីសមាជិកព្រឹទ្ធសភា លោក Ron Wyden នៃរដ្ឋអូរីហ្គែនផងនោះ។

គួរបញ្ជាក់ផងដែរថា ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលពួកគេអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ដូច្នេះដើម្បីការពារទិន្នន័យឯកជនភាព លោកអ្នកគួរតែបិទការតាមដានទីតាំងប្រសិនបើលោកអ្នកពុំចាំបាច់ត្រូវការប្រើប្រាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចកំណត់ឱ្យមានការតាមដាន នៅពេលដែលប្រើកម្មវិធីនោះក៏បាន៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ ព្រះរាជទានថវិកា១លានដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ជូនដំណឹងអំពីទីតាំងសម្រាប់យកសំណាកលើកទី៣ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ ចុះMOU លើគម្រោង សមាហរណកម្មកណ្តុរហិតមីន
ព័ត៌មានជាតិ
ចាប់ថ្ងៃទី១១ធ្នូតទៅ! ចុចលេខកូដUSSD *១២០០# ដើម្បីផ្ដាច់គម្រោងនានា
ព័ត៌មានជាតិ
BEST TV: ជម្លោះគ្រួសារ២ ផ្អើលពេញ Facebook
ព័ត៌មានជាតិ
BREAKING NEWS: ​ផ្អាកអាជីវកម្មអាហារដ្ឋាន ​១កន្លែង ក្នុងក្រុងកំពង់ចាម ​និងត្រូវធ្វើចត្តាឡីស័កអ្នកពាក់​ព័ន្ធទាំងអស់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី