SPECIAL NEWS: សម្ដេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង១៣លានដុល្លារដែលចូលរួមបរិច្ចាគពីឧកញ៉ាល្បីៗចំនួន៦រូបដំបូង​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយ:ពេលប្រមាណតែ១ម៉ោង​នា​យប់​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ទទួលបានថវិកាដែលបរិច្ចាក​ពីពាណិជ្ជករល្បីៗចំនួន៦រូបដំបូង​នៅកម្ពុជា ដែលចូល​រួមបរិច្ចាគ​ក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស​ជំហ៊ាន​ដំបូង​សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មិនបានប្រកាសអំពាវនាវនោះទេ ប៉ុន្តែជាស្មារតី​សប្បុរសធម៌របស់ពាណិជ្ជករខ្មែរ ដែលបានស្ម័គ្រចិត្តដោយជឿជាក់ ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន។

យោងតាមបណ្តាញព័ត៌មាន នៅប្រមាណម៉ោង៩:០០យប់ថ្ងៃនេះ ពាណិជ្ជករដែលបានចូលរួម​បរិច្ចាគថវិការួមមាន៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បរិច្ចាគ​ថវិកាចំនួន៣​លានដុល្លារ, អ្នកឧកញ៉ា លាង ឃុន នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា ចេន ហ្ស៊ី នៃក្រុមហ៊ុនព្រីនគ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ចំនួន៣លានដុល្លារ, លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាចំនួន១​លានដុល្លារ និង ឧកញ៉ា ថោង សារ៉ាត់ បរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ។

ថវិកាសប្បុរសចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន គិតត្រឹមម៉ោង១:០០យប់នេះ ថ្ងៃទី៧ ធ្នូនេះ មានចំនួនសរុប១៣លាន និង១០ម៉ឺនដុល្លារអាមេរិក។ គេរំពឹងថា នឹងមានមហាសេដ្ឋីនិង​សប្បុ​រស​ជន​​ចូលរួមបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេច​តេ​ជោ ហ៊ុន សែន ទទួលបាន​ថវិកា​ចូលរួម​១៨​លាន​ដុល្លារ​ហើយ​
ព័ត៌មានជាតិ
អ្នក​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ស្តា​ត​ព្រឹក​នេះ ប្រជ្រៀត​គ្នា មិន​ចាញ់​នៅ​ក្រសួងមហាផ្ទៃ​ប៉ុន្មាន​ទេ​!
ព័ត៌មានជាតិ
រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជនដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យ
ព័ត៌មានជាតិ
សារជាសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី៖ «តើអ្នកណាគួរទទួលបានវ៉ាក់សាំងមុនគេ?»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសពីអ្នក ដែលត្រូវទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ មុនគេ គឺគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី