BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន ប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១លានដូស ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្រកាសនៅព្រលប់នេះ ថា សម្ដេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឲ្យ​ត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង។ សារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖

កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការ​នៅកន្លែង​ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូសចាក់បានត្រឹមតែ​មនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ដង) ក្នុងពេលយើងមានប្រជាជន១៦​លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ​១០លាននាក់​ត្រូវការចាក់​វ៉ាក់សាំង។

ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រី ទាំ​ង២រូបឲ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរក ជំនួយ​បន្ថែមមកជួយដល់ប្រជាជនយើង។

យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើង នឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាង​ហោច​លក់ក្នុងតម្លៃថោកសមរម្យឲ្យយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិ​រញ្ញវត្ថុ​ត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង
SPECIAL NEWS: សម្ដេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង១៣លានដុល្លារដែលចូលរួមបរិច្ចាគពីឧកញ៉ាល្បីៗចំនួន៦រូបដំបូង
ព័ត៌មានជាតិ
TOP NEWS: ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកា៣លានដុល្លារជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
ប្រមុខ​ការទូត​កម្ពុជា​៖ ស្ត្រី និង​ក្មេងស្រី មានអំណាច​ក្នុងការ​ផ្លាស់ប្តូរ និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​វិជ្ជមាន​
ព័ត៌មានជាតិ
TOP NEWS: មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា ហុង ពីវ ប្រកាសបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ឯកឧត្ដម ម៉ម ប៊ុនហេង ណែនាំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី