ឥណ្ឌូនេស៊ី ត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ក្រោយទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ចាកាតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា នៅទីបំផុតប្រទេសឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំង COVID-19 ដំបូងដែលដឹកតាមកប៉ាល់ពីប្រទេសចិន កាលពីថ្ងៃអាទិត្យ ស្របពេលរដ្ឋាភិបាលគ្រោងរៀបចំកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។

លោកប្រធានាធិបតីរូបនេះបានឱ្យដឹងទៀតថា ឥណ្ឌូនេស៊ីទទួលបានថ្នាំវ៉ាក់សាំងកូវីដ-១៩ ចំនួន ១.២លានដូស ពីក្រុមហ៊ុនចិន Sinovac Biotech ដែលវ៉ាក់សាំងនេះត្រូវបានឥណ្ឌូនេស៊ីយកមកសាកល្បងកាលពីខែសីហាកន្លងទៅ។ លោកបន្ថែមទៀតថារដ្ឋាភិបាលលោកនឹងទទួលបានចំនួន ១.៨លានដូសបន្ថែមទៀតនៅដើមខែមករា ឆ្នាំ២០២១។

សូមរំលឹកថាឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩កើនដល់ ៥៧៥.៧៩៦នាក់ និងមានអ្នកស្លាប់ចំនួន ១៧.៧៤០ នាក់ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕

អត្ថបទដែលជាប់ទាក់ទង
វ៉ាក់សាំងរបស់ Pfizer ផ្តល់នូវការការពារយ៉ាងខ្លាំងបន្ទាប់ពីការប្រើថ្នាំដំបូង
អន្តរជាតិ
អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
អន្តរជាតិ
TOP NEWS: បើកទំព័រថ្មី! ស្ត្រីអង់គ្លេសអាយុ៩០ឆ្នាំ ក្លាយជាជនដំបូងគេបំផុត ដែលទទួលបានការចាក់វ៉ាក់សាំង Covid-19
អន្តរជាតិ
ស្អែកនេះលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីធានាថាឱ្យប្រជាជនអាមេរិកមានអទិភាពទទួលការចាក់វ៉ាក់សាំងកូវីដ-១៩
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជ្រើសរើស លោក Xavier Becerra ធ្វើជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក
អន្តរជាតិ
កម្ពុជាបង្ហាញឈុត ​«ព្រះថោងតោងស្បៃនាងនាគ» ​ជូនពិភពលោក ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ​
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី