កម្ពុជាបង្ហាញឈុត ​«ព្រះថោងតោងស្បៃនាងនាគ» ​ជូនពិភពលោក ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ កាលពីរាត្រីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។

គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយស​ថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។

សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ 

រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស៕

អត្ថបទដែលជាប់ទាក់ទង
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden សន្យាថាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនអាមេរិក១០០លាននាក់ អំឡុងពេលលោកកាន់តំណែង ១០០ថ្ងៃដំបូង
អន្តរជាតិ
វ៉ាក់សាំងរបស់ Pfizer ផ្តល់នូវការការពារយ៉ាងខ្លាំងបន្ទាប់ពីការប្រើថ្នាំដំបូង
អន្តរជាតិ
អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
អន្តរជាតិ
TOP NEWS: បើកទំព័រថ្មី! ស្ត្រីអង់គ្លេសអាយុ៩០ឆ្នាំ ក្លាយជាជនដំបូងគេបំផុត ដែលទទួលបានការចាក់វ៉ាក់សាំង Covid-19
អន្តរជាតិ
ស្អែកនេះលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីធានាថាឱ្យប្រជាជនអាមេរិកមានអទិភាពទទួលការចាក់វ៉ាក់សាំងកូវីដ-១៩
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជ្រើសរើស លោក Xavier Becerra ធ្វើជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី