(កំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅមុននេះបន្តិចនាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹង ថា យោងតាមលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័រ ការពិនិត្យលើសំណាកប្រជាពលរដ្ឋ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅស្រុកចំការលើ ស្រុកព្រៃឈរ ក្រុងកំពង់ចាម និងស្រុកជើងព្រៃ ដែលពាក់ព័ន្ធដោយប្រយោល និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន៨នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់ គឺទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់។
យ៉ាងណាក៏ដោយឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងការពារខ្លួនគ្រប់ពេលវេលាកុំឲ្យឆ្លងជំងឺកូវីដ-១៩៕



