(ភ្នំពេញ)៖ «ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល សូមមេត្តាបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កជាសកម្មភាពញុះញង់បំភ្លៃការពិតបណ្តាលឲ្យសង្គមកម្ពុជាយើងជួបបញ្ហាវឹកវរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ»។ នេះជាការលើកឡើងរបស់លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ។
សាររបស់លោក នុត សវនា ដែល Swift News ទទួលបាននៅថ្ងៃទី២ ខែធ្នូនេះ បានបន្ថែមថា ការចែកចាយព័ត៌មានមិនពិត អាចសន្មត់ថាជាអំពើញុះញង់ ការបរិហារកេរ្ត៍ បង្កាច់កេរ្ត៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ការប្រមាថអ្នករាជការសាធារណៈ ការញុះញុងឲ្យរើសអើង ។ល។ ជាបទល្មើសព្រហ្មទណ្ឌ អាចឈានទៅដល់ការផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។
ជាមួយគ្នានេះ អ្នកនាំពាក្យពន្ធនាគារ អំពាវនាវឲ្យចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងសីលធម៌ក្នុងសង្គមយើង ដោយការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ៕
ខាងក្រោមនេះជាការបញ្ជាក់របស់អ្នកនាំពាក្យពន្ធនាគារ ជុំវិញការចែកចាយព័ត៌មានក្លែយក្លាយ៖







