(ភ្នំពេញ)៖ ផ្សារទំនើបអ៊ីអន១ នឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី២ ធ្នូ ២០២០នេះតទៅ វេលាម៉ោង ៣រសៀល ចំណែកផ្សារលក់ទំនិញទូទៅនឹងបើកដំណើរការនៅម៉ោង ១១ព្រឹក។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក AEON MALL Phnom Penh។
ទំព័រហ្វេសប៊ុកបន្តថា ភ្នំពេញផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នៅតែបន្តការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ គិតពីសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកជាចំបង។
ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃនៅជុំវិញ ផ្សារទំនើបនេះ ក៏បានណែនាំឲ្យអនុវត្តវិធីបង្ការមួយចំនួនដូចតទៅ៖ សូមពិនិត្យសីតុណ្ហភាពមុនពេលចូលផ្សារទំនើប អ៊ីអន ម៉ល (មិនអនុញ្ញាតិអោយចូលបើកំដៅចាប់ពី 37.5 អង្សារសេ), សូមមេត្តាពាក់ម៉ាស (មិនអនុញ្ញាតិអោយចូលក្នុងផ្សារបើមិនពាក់ម៉ាស), សូមលាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់, សូមរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រពីគ្នា, សូមចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩
សូមជំរាបជូនផងដែរថា ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី គឺបើកដំណើរការធម្មតា៕




