សម្តេច​តេ​ជោ ហ៊ុន សែន នឹងចូលរួម​ក្នុងសម័យប្រជុំ​កំពូលពិសេស​របស់​មហាសន្និបាត អ​.​ស​.​ប ស្តីពី ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម ក្នុងសម័យ​ប្រជុំ​ពិសេស​ថ្នាក់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្តីពី ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣-៤ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ថត​ទុកជាមុន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សេចក្តីប្រកាស លើកឡើងថា ដោយសារ​ជំងឺ​រាតត្បាត​សកល បានសម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​នាក់ រាំងខ្ទប់​ដង្ហើម​សេដ្ឋកិច្ចពិភពលោក បង្អាក់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស និង​ប្រទេស ធ្វើឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​អន្តរជាតិ និង​បង្ក​ផលប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​ពិភពលោក សម័យប្រជុំ​ពិសេស​ថ្នាក់​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ មាន​គោលបំណង​ជំរុញ​ការអនុវត្ត​វិធានការ​ឆ្លើយតប​ជារួម​ក្នុង​សហគមន៍​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។​

​សេចក្តីប្រកាស បាន​បន្តថា នៅក្នុង​សុន្ទរកថា​គន្លឹះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុងការ​ប្តេជ្ញា ចិត្ត​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដើម្បី​ទទួលបាន​សាមគ្គីភាព និង​ឯកភាព​តំបន់ និង​ពិភពលោក ខណៈដែល​ពហុភាគី​និយម​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ជា​ប្រការ​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង
ស្ថានីយ​ថាមពលអគ្គិសនី ​ដើរដោយ​ពន្លឺ​អាទិត្យ ឬ​សូ​ឡា ឈ្នួ​រ​មានជ័យ កម្លាំង ៣០​គីឡូវ៉ាត់ នៅ​ខេត្តបន្ទាយមានជ័យ ជិត​រួចរាល់​ទាំងស្រុងហើយ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ទទួលបន្ទុក​កិច្ចការ​ប្រវត្តិសាស្ត្រ​
ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចេញសេចក្ដីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ព័ត៌មានជាតិ
អ្នកនៅភ្នំពេញទាំងអស់ ​ត្រូវអនុវត្តវិធានការទាំងនេះ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ​ចូលក្នុងសហគមន៍
ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ​ដំណើរការប្រឡងឌីប្លូម ថ្ងៃទី១ ប្រព្រឹត្តទៅដោយរលូន​
ព័ត៌មានជាតិ
ការបង់​ភាគទាន សម្រាប់​ខែវិច្ឆិកា ជូនដល់ ប​.​ស​.​ស អាច​បង់​តាម​ធនាគារ​ដៃគូ រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី