សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ការជួបប្រជុំ រាប់ទាំង​ការរៀប​អាពាហ៍ពិពាហ៍ រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ជា​វិធានការ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ថ្មី​ផ្ទាល់មាត់ ឲ្យ​ផ្អាក​រាល់​ការជួបប្រជុំ​នានា រាប់ទាំង​ការរៀប​អាពាហ៍ពិពាហ៍ នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា បើ​ចាំបាច់ ជៀសវាង​មិនបាន ការជួបប្រជុំ ត្រូវមាន​អ្នកចូលរួម មិន​លើសពី ២០​នាក់ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​។ ក្នុងនោះ ការធ្វើដំណើរ​តាមផ្លូវ មិន​ត្រូវបាន​ហាមឃាត់​ទេ តែ​សុំ​កុំ​ឲ្យ​កកស្ទះ​តាម​ភ្លើងស្តុប ហើយ​កាត់បន្ថយ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​យឺត​ពេល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា ក្រសួង​អប់រំ ក៏ត្រូវ​ចាត់វិធានការ​បន្ទាន់ ទាក់ទង​នឹង​ការបិទ​សាលារៀន​។ ក្នុងនោះ សិស្ស​រៀន​បន្ត ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប នៅ​ថ្នាក់​ទី​១២ ក៏ត្រូវ​ផ្អាក​សិន​។ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ត្រូវ​ផ្អាក​សិន​ដូចគ្នា​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
ករណីពុលស្រា ស នៅខេត្តកំពង់ឆ្នាំង ចំនួនអ្នកស្លាប់ កើនឡើងដល់៧នាក់ ហើយ
ព័ត៌មានជាតិ
TOP NEWS: អ្នកនាំពាក្យបដិសេធ សារ សំឡេងដែលថា «ឯកឧត្តម កើត រិទ្ធ វិជ្ជមានកូវីដ-១៩»
ព័ត៌មានជាតិ
សារពិសេសបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ព្រមទាំងសាធារណជន ជុំវិញ«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ពេលជោគជ័យមានឪច្រើន ពេលបរាជ័យជាកូនកំព្រា
ព័ត៌មានជាតិ
សំណួរ ចាក់ដោត ដែលបុរសៗ ពិបាកឆ្លើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក តែ​រយៈពេល ១៤​ថ្ងៃ​ទេ តែ​សម្តេច​សម្រេច​ផ្តល់​សាច់ប្រាក់​ដល់​ទៅ ១៥​ថ្ងៃ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី