TOP NEWS: អ្នកនាំពាក្យបដិសេធ សារ សំឡេងដែលថា «ឯកឧត្តម កើត រិទ្ធ វិជ្ជមានកូវីដ-១៩»​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលសារសំឡេងដែលចែកតគ្នាថា៖ «ឯកឧត្តម កើត រិទ្ធ ពិនិត្យឃើញថា មានកូវីដ-១៩ កាលពីល្ងាចថ្ងៃទី២៩»។ សារសំឡេងថែមទាំងបានបំភ្លៃថា បានចម្លងទៅមន្ត្រីក្នុងក្រសួងយុត្តិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវ ឱ វណ្ណឌីន ច្រានចោលនិងបំភ្លឺថា៖ «ខ្ញុំសុំបញ្ជាក់ថា មកទល់ម៉ោងនេះ ពេលនេះ គឺមិនទាន់មានលទ្ធផលបង្ហាញថា គាត់មានវីរុសកូវីដ-១៩ នោះទេ។ តើសម្លេងនេះ ជាសម្លេងអ្នកណា? មកពីណា មានប្រភពមកពីណា? ខ្ញុំសុំច្រានចោលទាំងស្រុងតែម្តង»។

សារសំឡេងមនុស្សប្រុសដែលចែកចាយតគ្នានេះ គឺជាការបំផុសបង្អើល ហើយមានមតិនៅក្នុងគ្រុបស្នើសុំឲ្យមានវិធានការស្វែងរកបុរសនោះ ហៅមកអប់រំណែនាំ៕

អត្ថបទដែលជាប់ទាក់ទង
អ្នកនៅភ្នំពេញទាំងអស់ ​ត្រូវអនុវត្តវិធានការទាំងនេះ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ​ចូលក្នុងសហគមន៍
ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ​ដំណើរការប្រឡងឌីប្លូម ថ្ងៃទី១ ប្រព្រឹត្តទៅដោយរលូន​
ព័ត៌មានជាតិ
ការបង់​ភាគទាន សម្រាប់​ខែវិច្ឆិកា ជូនដល់ ប​.​ស​.​ស អាច​បង់​តាម​ធនាគារ​ដៃគូ រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹងចូលរួម​ក្នុងសម័យប្រជុំ​កំពូលពិសេស​របស់​មហាសន្និបាត អ​.​ស​.​ប ស្តីពី ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
TOP NEWS: ក្រសួងមហាផ្ទៃចេញ បទបញ្ជា៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ករណីពុលស្រា ស នៅខេត្តកំពង់ឆ្នាំង ចំនួនអ្នកស្លាប់ កើនឡើងដល់៧នាក់ ហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី