(ភ្នំពេញ)៖ Abili-Tuk គឺជាកង់បីឥណ្ឌាដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកែច្នៃឡើងសម្រាប់ឱ្យមនុស្សដែលពិការជើងអាចបើកបរបាន។ នេះបើតាមការឲ្យដឹងបីយូអិនឌីភី នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។
យូអិនឌីភី និង Agile Development Group បានធ្វើការជាមួយ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) ដើម្បីផលិត និងសាកល្បងគំរូ Abili-Tuk នេះដោយទទួលបានជោគជ័យយ៉ាងខ្លាំង ពីអ្នកបើកបរស្ត្រី ៨នាក់ និងអ្នកបើកបរបុរសម្នាក់ ដែលមានពិការភាពជើង៕


