(សេអ៊ូល)៖ មនុស្ស ៩នាក់ ក្នុងចំណោម ១០នាក់ ដែលជាអ្នកជំងឺ COVID-19 មានការជួបប្រទះនូវផលប៉ះពាល់ដូចជា ការអស់កម្លាំង ប៉ះពាល់ផ្លូវចិត្ត បាត់បង់ក្លិននិងរសជាតិ បន្ទាប់ពីពួកគេបានជាសះស្បើយពីជំងឺ
នេះបើយោងតាមការសិក្សាជាបឋមរបស់ប្រទេសកូរ៉េខាងត្បូង។
មន្រ្តីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) លោក Kwon Jun-wook បាននិយាយថា នៅក្នុងការស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកជំងឺ ៩៥៦នាក់ គេបានរកឃើញអ្នកជំងឺ COVID-19 ចំនួន ៨៧៩នាក់ ឬ ៩១.១% បានឆ្លើយតបថា ពួកគេកំពុងជួបប្រទះនូវផលប៉ះពាល់ពីជំងឺនេះ។
ភាពអស់កម្លាំងគឺជាផលរំខានទូទៅបំផុត ដោយមាន ២៦.២% បន្ទាប់មកការលំបាកក្នុងការផ្តោតអារម្មណ៍មាន ២៤.៦%។ ផលប៉ះពាល់ផ្សេងទៀតរួមមាន ផលប៉ះពាល់ខាងផ្លូវចិត្ត និងការបាត់បង់រសជាតិ ឬក្លិន៕



