TOP NEWS: ស្លាប់៥នាក់ និងអ្នកជំងឺកើនឡើងដល់១១៥នាក់ ក្នុង ករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៨:០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង ដែលកើតមាននាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើង ដោយមានជនរងគ្រោះកើនឡើងដល់១១៥នាក់ ហើយក្នុងនោះ៥នាក់ បានស្លាប់។ នេះបើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកជំទាវ ឱ វណ្ណឌីន បានប្រកាសក្នុងក្រុមតេឡេក្រាមរបស់លោកជំទាវ នៅយប់នេះថា ករណីសង្ស័យពុលស្រាស នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺអ្នកបានទទួលព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រី ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន៦នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន០៥នាក់ (ស្លាប់នៅតាមផ្លូវពេលបញ្ជូនចំនួន ០២នាក់ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ ០១នាក់)។ ក្នុងនោះ ក៏មានមានករណី ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន១០នាក់។

លោកជំទាវ ឱ វណ្ណឌីន លើកឡើងថា មូលហេតុអ្នកទាំងអស់ខាងលើពុល គឺបន្ទាប់ពីបានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចាត់មន្ត្រីជំនាញចុះផ្ទាល់ករណីនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន៖ ​ដើម្បីយកឈ្នះកូវីដ១៩ គឺត្រូវធ្វើជាអ្នកចាញ់ ជាអ្នកខ្លាច ប៉ុន្តែមិនត្រូវភ័យតក់ស្លុតនោះទេ​
ព័ត៌មានជាតិ
នេះហើយ! ​គំរូផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ​ដែលត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ហៅការរីករាល​ដាល​​ជំងឺកូវីដ​១៩ជាថ្មី​ ​​ថាជា​«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»​
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! លទ្ធផលធ្វើតេស្តឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺ «អវិជ្ជមាន»
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ចេញលទ្ធផលតេស្ត...!?
ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាកងធំ ចាប់ពីថ្ងៃទី៣០វិច្ឆិកា តែការប្រឡងឌីប្លូម និងបាក់ឌុប នៅបន្តដដែល
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី