ក្រសួងអប់រំ ប្រកាសឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាកងធំ ចាប់ពីថ្ងៃទី៣០វិច្ឆិកា តែការប្រឡងឌីប្លូម និងបាក់ឌុប នៅបន្តដដែល​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងអប់រំ បានប្រកាសថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ បានសម្រេចឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាងកងធំ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។ រីឯការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នឹងធ្វើឡើង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ក្រសួងអប់រំ ក៏បានប្រកាសពីការបន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាឋមភូមិ ឬការប្រឡង ឌីប្លូម ឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅតាមសាលារៀនរៀងៗខ្លួន និងអនុវត្តតាមវិធានការសុវត្ថិភាពសុខភាព និងការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក សម្រាប់សិស្សថ្នាក់ទី១២ នៅបន្តរៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​ចេញ បទបញ្ជាឲ្យរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅគ្រប់រាជធានី ខេត្ត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​ដើម្បីយកឈ្នះកូវីដ១៩ គឺត្រូវធ្វើជាអ្នកចាញ់ ជាអ្នកខ្លាច ប៉ុន្តែមិនត្រូវភ័យតក់ស្លុតនោះទេ​
ព័ត៌មានជាតិ
នេះហើយ! ​គំរូផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ​ដែលត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ហៅការរីករាល​ដាល​​ជំងឺកូវីដ​១៩ជាថ្មី​ ​​ថាជា​«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»​
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! លទ្ធផលធ្វើតេស្តឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺ «អវិជ្ជមាន»
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ចេញលទ្ធផលតេស្ត...!?
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី