(ខេត្តកណ្តាល)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្នុងអំឡុងពេលកូវីដ បន្តរាតត្បាតនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបាត់បង់ការងារ ចំនួន ៣ខែបន្តទៀត។ នោះគឺកម្មករកាត់ដេរ នឹងទទួលបាន ៤០ដុល្លារ ពីរាជរដ្ឋាភិបាល ព្រមទាំងប្រាក់ឧបត្ថម្ភ ៣០ដុល្លារ ពីរោងចក្រ។ រីឯវិស័យទេសចរណ៍ គឺរាជរដ្ឋាភិបាលឧបត្ថម្ភជូន ៤០ដុល្លារ ក្នុងម្នាក់ផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូង នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ ពិធីសម្ពោធនាព្រឹកនេះ បានធ្វើឡើង ក្រោមដំណក់ទឹកភ្លៀង៕



