ក្រសួងសុខាភិបាលប្រកាសថា ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ​ជាអ្នកខេត្តព្រៃវែង ​ដែលបានធ្វើដំណើរមកពីជប៉ុន​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះថា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសជប៉ុន និងមិនមានករណីជាសះស្បើយនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេស កូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងបានកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានអ្នកដំណើរសរុបចំនួន៣៩នាក់ ពេលមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តលើកទី១ ដែលលទ្ធផលបង្ហាញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានបុរសជនជាតិខ្មែរ ២នាក់ រកឃើញវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្ននេះ មានម្នាក់កំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯម្នាក់ទៀតជាសះស្បើយ។

ក្រសួងបានបន្តថា នៅពេលធ្វើតេស្តលើកទី២ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៃថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរខាងលើ មានបុរសជនជាតិខ្មែរ២នាក់ទៀត រកឃើញវិជ្ជមានកូវីដ១៩ ហើយពួកគាត់ទាំង២នាក់ បានជាសះស្បើយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកដំណើរសល់ចំនួន៣៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន នៅពេលនោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារចំនួន២ នៅរាជធានីភ្នំពេញចំនួន២៨នាក់ និងនៅវិទ្យាស័យពោធិចិនតុង ចំនួន៦នាក់។

បច្ចុប្បន្ននេះ អ្នកដំណើរដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យពោចិនតុងចំនួន៦នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីអ្នកដំណើរខាងលើនេះ តម្រូវឲ្យធ្វើបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពបន្ត។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៦នាក់ ។ ក្នុងនោះ ២៩៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ (៨នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៣នាក់ សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ)៕

អត្ថបទដែលជាប់ទាក់ទង
​សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​យាងក្នុងព្រះពិធីបុណ្យគម្រប់ខួប១ឆ្នាំ ​នៃការយាងសោយព្រះពិរាល័យ​ របស់សម្តេចរាជបុត្រីព្រះរៀម ​នរោត្តម បុប្ផាទេវី
ព័ត៌មានជាតិ
KIAT ​កូរ៉េ ផ្តល់ម៉ាស៨៤កេស ​ដល់ក្រសួងឧស្សាហកម្ម ​ដើម្បីប្រើប្រាស់ ​និងចែកចាយដល់បណ្តាសហគ្រាសនៅកម្ពុជា​
ព័ត៌មានជាតិ
ប្រធានសមាគមអចលនទ្រព្យសកល៖ កត្តាចំនួន៥ជំរុញឲ្យប្រជាជនខ្មែរដែលរស់នៅក្នុងក្រុង និងជាយក្រុងងាកមកទិញខុនដូក្នុងពេល៥ឆ្នាំខាងមុខ
ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ហួសចិត្តបុគ្គលមួយចំនួនប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែរជានាំគ្នារិះគន់និងទាមទាឲ្យលុបច្បាប់ចោលទៅវិញ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​ជូនដំណឹងដល់ពលរដ្ឋដែលសង់សំណង់រំលោភ​ ត្រូវរុះរើជាបន្ទាន់ក្នុងពេល១០ថ្ងៃ ​ដើម្បីសម្រួលដល់ការរៀបចំបណ្តាញលូទឹកភ្លៀង ​និងលូទឹកកខ្វក់​ ២៥ខ្សែ
ព័ត៌មានជាតិ
​ឧត្តមសេនីយ៍ឯក ស ថេត៖ ទាំងកងកម្លាំង ​ទាំងមន្ត្រីរាជការស៊ីវិលទាំងអស់​ ត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ​ក្នុងការគោរពច្បាប់ចរាចរណ៍
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី