នគរបាលបង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជិត ​៥០គីឡូក្រាម នៅរាជធានីភ្នំពេញ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង​ញៀននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍​ទោ សារី បុត្សសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លទ្ធផល: 

  ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់:

   -ឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

 ខ-វត្ថុតាងចាប់យកបាន :

   -ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ១០០ក្រាម។

បន្ទាប់មកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២:៥នាទី កម្លាំងសមត្ថកិច្ចយើង បានបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។

លទ្ធផលចាប់យកវត្ថុតាង:      

  -សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ ៤៧៧៨០.៨៧ក្រាម។

  -អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម។

  -នីមេតាហ្សេប៉ាម ៧៧.០៤ក្រាម។

វត្ថុតាងចាប់យកសរុបរួម៖ ទម្ងន់ ៤៨១៦០,៥៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕


អត្ថបទដែលជាប់ទាក់ទង
ប្រធានសមាគមអចលនទ្រព្យសកល៖ កត្តាចំនួន៥ជំរុញឲ្យប្រជាជនខ្មែរដែលរស់នៅក្នុងក្រុង និងជាយក្រុងងាកមកទិញខុនដូក្នុងពេល៥ឆ្នាំខាងមុខ
ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ហួសចិត្តបុគ្គលមួយចំនួនប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែរជានាំគ្នារិះគន់និងទាមទាឲ្យលុបច្បាប់ចោលទៅវិញ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ​ជូនដំណឹងដល់ពលរដ្ឋដែលសង់សំណង់រំលោភ​ ត្រូវរុះរើជាបន្ទាន់ក្នុងពេល១០ថ្ងៃ ​ដើម្បីសម្រួលដល់ការរៀបចំបណ្តាញលូទឹកភ្លៀង ​និងលូទឹកកខ្វក់​ ២៥ខ្សែ
ព័ត៌មានជាតិ
​ឧត្តមសេនីយ៍ឯក ស ថេត៖ ទាំងកងកម្លាំង ​ទាំងមន្ត្រីរាជការស៊ីវិលទាំងអស់​ ត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ​ក្នុងការគោរពច្បាប់ចរាចរណ៍
ព័ត៌មានជាតិ
ក្រសួងសុខាភិបាលប្រកាសថា ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ​ជាអ្នកខេត្តព្រៃវែង ​ដែលបានធ្វើដំណើរមកពីជប៉ុន​
ព័ត៌មានជាតិ
ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១០០០ គ្រួសារ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ទទួលបាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី