(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបានបង្កើតគណៈកម្មាធិការជាតិមួយ សម្រាប់ដោះស្រាយបញ្ហាជនអនាថា ដោយគណៈកម្មាធិការថ្មីនេះ ដឹកនាំដោយឯកឧត្តម វង សូត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជាប្រធាន។
បើតាមសេចក្តីសម្រេច ប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់តាំងមន្ត្រី១៦រូបទៀត មកពីស្ថានពាក់ព័ន្ធផ្សេងៗគ្នា ក្នុងនោះមានរដ្ឋលេខាធិការ ៥រូប (ជាអនុប្រធាន) អនុរដ្ឋ លេខាធិការ ៩រូប និងអគ្គលេខាធិការ កាកបាទក្រហមកម្ពុជាមួយរូប រួមទាំងអភិបាល រាជធានី ខេត្តទូទាំងប្រទេស ជាសមាជិកក្នុងគណៈកម្មាធិការនេះផងដែរ៕




