(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានរៀបចំធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០ នឹងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ត្រីរាជការបានអញ្ជើញដាក់កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរំលឹកគុណូបការៈអ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពីរបបអាណានិគម។
ថ្លែងនៅចំពោះមុខកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស រាប់ពាន់នាក់ នៅក្នុងពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២០ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យក្នុងខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានថ្លែងថា ទំរាំប្រទេសកម្ពុជាយើងទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមន៏និយមបារាំង បុព្វបុរសខ្មែរជាពិសេសសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាងរួមទាំងអាយុជីវឹតផងដើម្បីទទួលបានឯករាជ្យទាំងស្រុងជូនប្រទេសកម្ពុជានៅថ្ងៃទី ៩ ខែ វិឆ្ឆិការ ឆ្នាំ១៩៥៣។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា បើទោះបីជាប្រទេសជាតិយើងទទួលបានឯករាជ្យទាំងស្រុងពីអានាគមន៍បារាំងក៏ដោយ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកប្រទេសយើងបានកើតសង្រ្គាមបង្ហូឈាមរវាងខ្មែរនិងខ្មែរគ្នាឯងរហូតដល់មានការសំលាប់ជាតិសាសន៏ឯង អស់ជាង៣លាននាក់ថែមទៀតផងនៅក្នុងរបបខ្មែរក្រហមដឹកនាំប្រទេស។ ទំរាំមានការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមដោយរាជរដ្ឋាភិបាលកម្ពុជា និងការឈានទៅបញ្ចប់សង្រ្គាមទាំងស្រុងរវាងខ្មែរនិងខ្មែរ ក្រោមនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨។ ដូច្នេះចាប់ពីពេលនេះតទៅសូមមន្រ្តីរាជការជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ ត្រូវរួបរួមសាមគ្កីគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីថែរក្សាឲ្យបាននៅសុខសន្តិភាពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសតរៀងទៅនិងធ្វើការអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឪកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានសំដែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលគាំទ្រពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស យើងនិងថែរក្សាបានសុខសន្តិភាពតរៀងទៅជាពិសេស ស្ថិតក្នុងការលៈទេសៈដ៍លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រទេសយើងនិងឆ្លងផុតជាក់ជាពុំខានពីជំងឺដ៍កាចសាហាវនេះ ហើយនិងរួមគ្នាធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត៕




