រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងនៅក្នុងសាលប្រជុំធំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង៥០០នាក់។ 

សូមជម្រាបថា៖ នៅក្នុងកម្មវិធីបាននិមន្តព្រះសង្ឃសូត្រស្វាធ្យាយ ជយន្តោ និងប្រគេនទេយ្យទាន, ពិធីដាក់កូរោនផ្កា, អានប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តមសី ហនុ ព្រះបរមរតនកោដ្ឋ និងជាចុងក្រោយ ពិធីបង្ហោះប៉េងប៉ោង ។ 

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឡើងអានសារលិខិតទាំងស្រុង និងបានថ្លែងថា ថ្ងៃ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពល

ខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៀតថា ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណ ប្រកបដោយ ព្រហ្មវិហារធម៌ យ៉ាងជ្រាលជ្រៅរបស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និងបញ្ញាញានយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជាឲ្យរួចផុតពីអាណានិគមនិយមបារាំង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឲ្យដឹងទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នាជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។

ទន្ទឹមនឹងនេះយើងទាំងអស់គ្នា ចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថាសមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សៈផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈ និងការអភិវឌ្ឍន៏ជាតិ។ ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែក គ្រប់វិស័យ ធ្វើឲ្យកិត្យានុភាពរបស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេសក៏ដូចនៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា សរុប ១១៦៦​នាក់ បានធ្វើ​តេស្ត​លើក​ទី​១ និង​លើក​ទី​២ ទទួលលទ្ធផល ១១៤៣​នាក់ ក្នុងនោះ មាន ៣​នាក់ ឆ្លង​វីរុស​កូ​វីដ​១៩
ព័ត៌មានជាតិ
BREAKING NEWS: អគ្គិភ័យកំពុងកើតឡើងឆាបឆេះផ្ទះខ្លាំង នៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវយ៉ាងទទូចដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវជាទីបំផុត ដើម្បីរំលត់ «ព្រឹត្តិការណ៍ ៣វិច្ឆិកា» ឲ្យបានឆាប់ និងសូមបងប្អូនប្រជាពលរដ្ឋកុំឲ្យមានភាពភ័យខ្លាចនិងស្លន់ស្លោរចំពោះសភាពការណ៍នេះ
ព័ត៌មានជាតិ
BREAKING NEWS: ក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ១៩ លើតំណាងរាស្ដ្រ និងមន្ត្រី ៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រី ការបរទេសហុងគ្រី
ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ​រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា​បុណ្យ​ឯករាជ្យជាតិ ០៩ វិច្ឆិកា និង​ទិ​វា​កំ​ណើ​ត​នៃ​​កង​យោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី