អភិបាលខេត្តកំពង់ចាម ​ជំរុញឲ្យគណៈកម្មការចម្រុះថ្នាក់ខេត្ត ​ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក​ ឲ្យបានឆាប់រហ័ស​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ចាម)៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះថ្នាក់ខេត្ត សមាជិកគណៈកម្មកាចំរុះថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

បន្ទាប់ពីអង្គប្រជុំ បានស្តាប់របាយការណ៍ដោះស្រាយក្នុងជំហានទី១ និងវឌ្ឍនភាពនៃការដោះស្រាយវិវាទរបស់អាជីវករផ្សារព្រែកដំបូក ក្នុងជំហានទី២ ដែលរាយការណ៍ដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរការខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ដែលបានដោះស្រាយបញ្ហារបស់អាជីវករនៅផ្សារព្រែកដំបូកក្នុងជំហានទី ១ ទទួលបានលទ្ធផលល្អ និងកំពុងបន្តចុះដោះស្រាយក្នុងជំហានទី២។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យគណៈ​កម្មការចម្រុះថ្នាក់ខេត្ត ខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារ ប្រកបរបរទទួលទានដូចធម្មតាវិញ៕

អត្ថបទដែលជាប់ទាក់ទង
គ​.​ជ​.​ប នឹងចូលរួម​សង្កេតការណ៍​ការបោះឆ្នោត នៅ​ប្រទេស​ឥណ្ឌា តាម​ប្រព័ន្ធ​អន​ឡាញ​
ព័ត៌មានជាតិ
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​!
ព័ត៌មានជាតិ
Breaking News: លោក Biden នៅតែបន្តនាំមុខ លោក Trump ២៦៤ ទល់នឹង ២១៤
ព័ត៌មានជាតិ
ក្រសួងអប់រំឲ្យផ្អាកការសិក្សា១៤ថ្ងៃ ​ចំពោះគ្រឹះស្ថានសិក្សាដែលមាន​បុគ្គលិក ​និងសិស្ស​និស្សិត ​ជួប​ផ្ទាល់​ជាមួយប្រមុខ​ការទូត​ហុង​គ្រី​
ព័ត៌មានជាតិ
TOP NEWS: ​រដ្ឋមន្ត្រីការបរទេស ហុងគ្រី ​ត្រូវបានអាជ្ញាធរថៃរៀបចំឲ្យហោះហើរត្រឡប់ទៅប្រទេសខ្លួនវិញ​
ព័ត៌មានជាតិ
អាជ្ញាធរនឹងបំផ្លាញផលិតផលក្លែងក្លាយ​ ដែលចាប់បានជាង៥០០តោន នៅថ្ងៃស្អែក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី