សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកពូជស្រូវជិត ២ពាន់តោន​ ជូនប្រជាកសិករជាង ១ម៉ឺន៣ពាន់គ្រួសារ ​នៅថ្ងៃទី០៧ ខែវិច្ឆិកា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ពោធិ៍សាត់)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានអញ្ជើញពិនិត្យទីតាំងរៀបចំពិធីនៅទីរួមខេត្តពោធិ៍សាត់ និងសកម្មភាពរៀបចំទុកដាក់ពូជ ស្រូវ វេចខ្ចប់ថង់ប្លាស់ស្ទិចការពារភ្លៀង យ៉ាងញាប់ដៃញាប់ញាប់ជើងពីសំណាក់អាជ្ញាធរមូលដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ ក្រុមយុវជន ស.ស.យ.ក យុវជនកាយរិទ្ធ សិស្ស និស្សិត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីឲ្យបានទាន់ពេល និងត្រួតពិនិត្យបរិមាណឲ្យបានច្បាស់លាស់។ 

ឯកឧត្តមបានឲ្យដឹងថា បើតាមអគ្គនាយកដ្ឋានកសិកម្ម មកទល់ពេលនេះពូជស្រូវចំនួន១ ១៤១តោន ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងរួចហើយ ក្នុងចំណោមបរិមាណពូជស្រូវសរុបចំនួន ១ ៧៣៤តោន ដែលត្រូវយកមកចែកជូនបងប្អូនប្រជាកសិករចំនួន ១៣ ០៤៧គ្រួសារ ដែលពិធីនេះនឹងប្រារព្វនៅថ្ងៃទី០៧ ខែ​វិច្ឆិកា​នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ានី ​បើកយុទ្ធនាការភ្នំពេញស្អាត២០២០ ​និងដាក់ចេញជាផ្លូវការពាក្យស្លោកថ្មី «ស្អាតជាទម្លាប់ថ្មី»​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ​រំលឹកដល់កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា
ព័ត៌មានជាតិ
កុមារប្រមាណជា ៨៥ម៉ឺននាក់ នៅសហរដ្ឋអាមេរិក បានឆ្លងកូវីដ-១៩ ចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 ដំបូង
ព័ត៌មានជាតិ
BREAKING NEWS: ​រាជរដ្ឋាភិបាលសម្រេចឲ្យធ្វើចត្តាឡីស័កថ្នាក់ដឹកនាំ ​និងមន្ត្រីទាំងអស់​ ដែលជួបប្រមុខការទូតហុងគ្រី​
ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលកើនឡើងជិត ​៤៧លានដុល្លារ ​ពីការនាំចេញអង្ករទៅក្រៅប្រទេស ​រយៈពេល១០ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
ជនអនាមិកប្រើចិត្តសាស្ត្ររបៀប Sextortion ដើម្បីជំរិតទារប្រាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី