ជនអនាមិកប្រើចិត្តសាស្ត្ររបៀប Sextortion ដើម្បីជំរិតទារប្រាក់​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនដ៏ល្បីខាងផ្នែកបង្កើតកម្មវិធីសម្រាប់ការពារ និងកម្ចាត់មេរោគ Bitdefender បានឱ្យដឹងថាពួកគេបានឃើញមានការកើនឡើងយ៉ាងខ្លាំងនូវការជំរិតទារប្រាក់តាមរបៀប Sextortion ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ជនអនាមិកបានប្រើយុទ្ធសាស្ត្រឆ្លៀតឱកាសនៅពេលដែលអ្នកប្រើប្រាស់មួយចំនួនងាកមកប្រើបណ្តាញទំនាក់ទំនងតាមប្រព័ន្ធអនឡាញដូចជា Zoom ដើម្បីធ្វើការងារ រៀនសូត្រ ឬប្រកបមុខរបរផ្សេងៗក្នុងអំឡុងពេលដែលពួកគេតម្រូវឱ្យនៅផ្ទះដោយសារការរីករាយដាលនៃជំងឺកូវីដ-១៩។

ក្នុងការបោកបញ្ឆោតនេះ ក្រុមជនអនាមិកបានផ្ញើសារ ឬ អុីមែលទៅអ្នកប្រើប្រាស់ ដោយអះអាងថាពួកគេមានវីដេអូមិនសមរម្យ ឬវីដេអូអាសអាភាសរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេកំពុងប្រើកម្មវិធីទំនាក់ទំនងសង្គម។

នៅក្នុងសារនេះផងដែរ ជនអនាមិកបានធ្វើការទាមទារឱ្យអ្នកប្រើប្រាស់បង់លុយចំនួន ២០០០ដុល្លារក្នុងរយៈពេល៣ថ្ងៃ ជាថ្នូរនឹងការលុបចោលនូវវីដេអូទាំងនោះ បើមិនដូច្នោះទេ ពួកគេនឹងចែកចាយវីដេអូទាំងនោះទៅឱ្យមិត្តភក្តិ និងបងប្អូនរបស់អ្នកប្រើប្រាស់។

ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងផងដែរថាជនរងគ្រោះភាគច្រើននឹងធ្វើតាមការទាមទាររបស់ជនអនាមិក ទោះបីជាពួកគេពុំបានដឹងថាតើជនអនាមិកមានវីដេអូអាសអាភាសរបស់ពួកគេឬអត់ក៏ដោយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលប្រើបណ្តាញទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ហើយទន្ទឹមនឹងនេះដែរប្រសិនបើលោកអ្នកទទួលបានសារ ឬអុីមែលដែលស្រដៀងគ្នានឹងក្នុងអត្ថបទខាងលើនេះ សូមលោកអ្នកកុំធ្វើតាមការទាមទាររបស់ជនអនាមិកដែលនាំឱ្យលោកអ្នកខាតបង់លុយកាក់តែប៉ុណ្ណោះ៕ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តសៀមរាប ​រៀបចំកិច្ចប្រជុំបើកបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​បើកយុទ្ធនាការភ្នំពេញស្អាត២០២០ ​និងដាក់ចេញជាផ្លូវការពាក្យស្លោកថ្មី «ស្អាតជាទម្លាប់ថ្មី»​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ​រំលឹកដល់កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា
ព័ត៌មានជាតិ
កុមារប្រមាណជា ៨៥ម៉ឺននាក់ នៅសហរដ្ឋអាមេរិក បានឆ្លងកូវីដ-១៩ ចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 ដំបូង
ព័ត៌មានជាតិ
BREAKING NEWS: ​រាជរដ្ឋាភិបាលសម្រេចឲ្យធ្វើចត្តាឡីស័កថ្នាក់ដឹកនាំ ​និងមន្ត្រីទាំងអស់​ ដែលជួបប្រមុខការទូតហុងគ្រី​
ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលកើនឡើងជិត ​៤៧លានដុល្លារ ​ពីការនាំចេញអង្ករទៅក្រៅប្រទេស ​រយៈពេល១០ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី