(សហរដ្ឋអាមេរិក)៖ យោងតាមការផ្សាយរបស់ Fox News បានឲ្យដឹងថា លទ្ធផលឆ្នោតបឋមរបស់បេក្ខជនប្រធានាធិបតី លោក Joe Biden បន្តនាំមុខលោកប្រធានាធិបតី Donald Trump លើសំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០។ នេះយោងតាមលទ្ធផលគិតត្រឹមម៉ោង ១២:៣៥ថ្ងៃត្រង់នេះ ម៉ោងនៅកម្ពុជា។
ខណៈសន្លឹកឆ្នោតគាំទ្រកំពុងប្រដេញគ្នា ហើយមិនទាន់ប្រាកដថា បេក្ខជនរូបណានឹងឈ្នះនៅឡើយនោះទេ ដោយបេក្ខជនត្រូវការឈ្នះសម្លេងឆ្នោតចំនួន២៧០សម្លេង នៃអង្គបោះឆ្នោតសរុបទាំង ៥៣៨ សម្លេងដើម្បីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត៕



