ទីផ្សារកង្កែបមេពូជ ​កំពុងមានការកើនឡើងស្ទើរគ្រប់បណ្តាខេត្តបញ្ជាទិញតាម YouTube និង Facebook ​ដោយលក់ ១គូក្នុងតម្លៃ ៥ទៅ៦ម៉ឺនរៀល​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ លោក គីម ឆាវ ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាវារីវប្បករគំរូម្នាក់ក្នុងខេត្តសៀមរៀមរាប ដែលទទួលបានជោគជ័យអាជីវកម្មខ្នាតតូច និងមធ្យម។ យុវជនរូបនេះ បាននិយាយថា ទីផ្សារកូនកង្កែបកំពុងមានការកើន ឡើងស្ទើរគ្រប់បណ្តាខេត្តមកបញ្ជាទិញតាម YouTube និង Facebook ដោយលក់ ១គូក្នុងតម្លៃ ៥-៦០ ០០០រៀល ប៉ុន្តែកសិដ្ឋានមិនទាន់បញ្ចេញលក់ច្រើន ដោយសារទុកពង្រីកបន្ថែម។ 

លោក គង់ គីមឆាវ (លេខទំនាក់ទំនង ០៨៩ ៣២២ ៥៦៥) បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅឆ្នាំ២០១៦ គាត់បានត្រលប់ទៅស្រុកកំណើតវិញជាមួយ នឹងកង្កែបមេពូជចំនួន ៣០គូរ។ ដោយសារចំណង់ចំណូលចិត្ត និងឆន្ទ:តស៊ូមោះមុត បច្ចុប្បន្ន គាត់មានលទ្ធភាពបង្កើនមេពូជកង្កែបរហូតដល់ទៅ ៣០០០គូរ/ឆ្នាំ។ គាត់បានប្រើប្រាស់ប្រាក់ ចំណេញធ្វើការកែលម្អកន្លែងបង្កាត់ភ្ញាស់របស់គាត់ជាអាំងស៊ីម៉ង។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ នៅថ្ងៃទី១២ ខែតុលា​ ដែលបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែបរបស់លោកគង់ គីមឆាវ នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង បានសម្តែងការគាំទ្រ លើកទឹកចិត្ត និងជូនពរឲ្យអាជីវកម្មចិញ្ចឹមកង្កែបនេះទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នើសុំឲ្យលោក គីមឆាវ ជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម និងលក់ចែកចាយពូជ។ 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតដែលទើបបញ្ចប់ការសិក្សា គួរចាប់យក ឬបង្កើតមុខរបរទៅតាមជំនាញរបស់ខ្លួនមួយដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក និងជាពិសេសគួរឆក់យកឱកាសមាសនេះ ដោយប្រើប្រាស់សក្តានុពលរបស់ខ្លួនដែលទទួលបានពីសាលា។ 

ដោយឡែក លោក ជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការគាំទ្រចំពោះសកម្មភាពចិញ្ចឹម និងបង្កាត់ពូជកង្កែបនេះ ព្រោះវាជាប្រភពនៃប្រាក់ចំណូលសម្រាប់កែលម្អកម្រិតជីវភាពយុវជនជំនាន់ថ្មីឲ្យកាន់តែល្អប្រសើរ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ការអនុវត្តគម្រោងវារីវប្បកម្មឆ្លើយតបទៅ នឹងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ កម្មវិធី CapFish Aquaculture គឺជាសកម្មភាពការងារគម្រោងអភិវឌ្ឍន៍មួយ ដែលត្រូវបានរៀបចំដំណើរការធ្វើឡើងនៅក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្ម ដែលទទួលបានហិរញ្ញប្បទានពីសហ គមន៍អឺរ៉ុប។ 

សកម្មភាពការងារអភិវឌ្ឍន៍របស់គម្រោងមានគោលដៅផ្តោតជាសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍផលិតកម្មវារីវប្បកម្មឱ្យដំណើរការបានលឿនឆាប់រហ័ស ​ហើយអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសន្តិសុខស្បៀងនៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺ រាតត្បាតកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងកសិកម្ម ​បង្ហាញលេខទូរស័ព្ទ ទំនាក់ទំនង​ ក្នុងករណីមានការឆ្លងរាលដាលជំងឺសត្វ ​អំឡុងស្ថានភាពទឹកជំនន់​
ព័ត៌មានជាតិ
ក្នុងស្ថានភាពទឹកជំនន់ ​រោងម៉ាស៊ីនកិនស្រូវមួយប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​
ព័ត៌មានជាតិ
អន្តរ​ក្រសួង​បន្តសិក្សា ​និង​ចងក្រង​ឯកសារ​ទីតាំង​ដី ក្នុងតំបន់ការពារ ធម្មជាតិ​​ និង​របៀងអភិរក្សជីវចម្រុះ​ ​ដើម្បីកាត់ឲ្យប្រជាពលរដ្ឋរស់នៅជាក់ស្ដែងក្នុងខេត្តកោះកុង​
ព័ត៌មានជាតិ
Good News៖ នៅថ្ងៃទី១២តុលាម្សិលមិញ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ទេ!
ព័ត៌មានជាតិ
ទឹកភ្លៀង ​ជន់លិចស្ពានឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ​មិនអាចឲ្យរថយន្តដឹកទំនិញចេញ-ចូលបាន​
ព័ត៌មានជាតិ
កម្ពុជា នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ព្យុះ​! សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី