អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅអូរព្រំដែនកម្ពុជា ថៃ ស្រុកម៉ាឡៃ និង រស់នៅតាមដងស្ទឹងមង្គលបូរី​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានបន្ត ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ហូរមកពីលើតាមអូរព្រំដែនកម្ពុជា~ថៃ ដែលរស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ លើ២ឃុំអូស្រឡៅ និងឃុំម៉ាឡៃ នាព្រឹកថ្ងៃសៅរ៍ទី១០ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម អភិបាលខេត្តបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា នេះ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់  តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក នឹងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងទឹកបន្តហូរមកពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យ ហេតុនេះ សូមប្រជាពលរដ្ឋ  មេត្តា ប្រុង ប្រយ័ត្ន ខ្ពស់ ពីសុខសុវត្ថិភាព ដេីម្បី ជៀសវាង គ្រោះថ្នាក់ កេីតមានជាយថាហេតុ។

ជាមួយគ្នានះ ឯកឧត្តមសូមអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី និងជួបជាមួយប្រជាពលរដ្ឋ១៥គ្រួសារ ដែលទទួលរងគ្រោះទឹកជំនន់ ដែលមានលំនៅដ្ឋានជាប់មាត់ស្ទឹងមង្គលបូរី ៕


អត្ថបទដែលជាប់ទាក់ទង
ស្ថានភាព​ទឹកជំនន់ នៅ​ស្រុក​សំពៅ​លូន និង​ផ្នែក​មួយចំនួនធំ នៅ​ស្រុក​ភ្នំព្រឹក ធូរស្បើយ​ហើយ​!
ព័ត៌មានជាតិ
មកដល់​ព្រឹក​ថ្ងៃអាទិត្យ​នេះ ទឹកស្ទឹង​សង្កែ មិនទាន់​លិច​ចូល​ក្រុង​នៅឡើយ​ទេ​ ចេញផ្សាយ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០
ព័ត៌មានជាតិ
ទឹកស្ទឹង​សង្កែ ខេត្តបាត់ដំបង ឡើងដល់​កម្រិត ប្រកាសអាសន្ន​ហើយ​!
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក ដែល​បាន​ហូរ​បុក​ផ្តាច់​ទំនប់​អាងទឹក​បាសាក់ ស្រុក​រុក្ខ​គិរី នៅ​ខេត្តបាត់ដំបង​
ព័ត៌មានជាតិ
Good News៖ បុរសហុងគ្រី នៅខេត្តសៀមរាប ជាសះស្បើយពីជំងឺកូវីដ១៩ ហើយ!
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ដល់ជំនួយអង្ករបន្ថែមចំនួន៨០តោនទៀតជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី