ខេត្តពោធិ៍សាត់ បញ្ចេញ​ទាហាន ចេញ​សង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​កំណាត់​ផ្លូវជាតិ​លេខ ៥៥​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តពោធិ៍សាត់​)៖ នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា​នេះ ទាហាន​ជាច្រើន ត្រូវ​បានចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥៥​។ ចំណែក​អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង​។​

​អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានប្រកាសថា នៅ​ថ្ងៃទី​០៨-០៩ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ បាន​កើនឡើង​ក្នុង​កំរិត ដែល​ត្រូវ​ប្រកាសអាសន្ន (​កម្ពស់​ទឹកស្ទឹង​ក្រុង​ពោធិ៍សាត់ ៥,៤៥​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥,០០​ម៉ែត្រ​) ដែល​បង្ក​ឱ្យ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥៥ និង​តំបន់​មួយចំនួន ក្នុង​ខេត្តពោធិ៍សាត់​។  

​ជាមួយគ្នានេះ​ផងដែរ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តពោធិ៍សាត់ បាន និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ចូលរួម​ជួយ​ចុះ​អន្តរាគមន៍ និង​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង តាម​ដងផ្លូវ ដោយ​ដឹកជញ្ជូន​ខ្សាច់ និង​កងកំលាំង​ចាំ​ជួយ​ប្រជាពលរដ្ឋ តាំងពី​ពេល​កើតហេតុ រហូតមកទល់​ល្ងាច​ថ្ងៃទី​៩ តុលា​នេះ​។ 

​អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានប្រកាស​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន និង​ផ្អាក​ការធ្វើដំណើរ នៅ​តំបន់ ដែល​រង​ផលប៉ះពាល់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​៕​

អត្ថបទដែលជាប់ទាក់ទង
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់កំពុងចុះអន្តរាគមន៍ ខណៈស្ថានភាពទឹកស្ទឹងពោធិ៍សាត់កំពុងហក់ឡើងយ៉ាងខ្លាំងនៅយប់នេះ
ព័ត៌មានជាតិ
ឯកឧត្តម ងួន រតនៈ ប្រធានគណៈបងញ្ជាការឯកភាពរដ្ឋបាលខេត្តបាន ប្រើប្រាស់នូវកម្លាំងសរុប ដើម្បីជួយជំលៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពប្រកបដោយសុវត្ថិភាព
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA៖ ផ្នត់គំនិត២យ៉ាង របស់មនុស្សដែលគួរឱ្យពិចារណា
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town
ព័ត៌មានជាតិ
ឯកឧត្តម នាង ផាត ទទួលជួបអនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ ដែលចប់អាណត្តិ
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅ០៥ឃុំ ក្នុងស្រុកអូរជ្រៅ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី