វិទ្យុ​បារាំង RFI ជា​ភាសា​ខ្មែរ នឹង​ដំណើរ​ការផ្សាយ​ឡើងវិញ ចាប់ពី​ថ្ងៃទី​៩​ធ្នូ​តទៅ​ ខណៈបុគ្គលិក នៅជាប់ចត្តាឡីស័ក ១៤ថ្ងៃ នៅឡើយ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ វិទ្យុ​បារាំង​អន្តរជាតិ RFI ជា​ភាសា​ខ្មែរ បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ដំណើរ​ការផ្សាយ​ធម្មតា​ឡើងវិញ ចាប់ពី​ថ្ងៃទី​៩ ខែធ្នូ​តទៅ​។ 

​វិទ្យុ​បារាំង បាន​ផ្សាយ​តាម​វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា រដ្ឋបាល​នៃ​អគារ​កាណាឌីយ៉ា បាន​ផ្ញើ​សារ​អេឡិចត្រូនិក មកកាន់​អតិថិជន ដែល​ជួល​ការិយាល័យ ក្នុង​អគារ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ​ថា ម្ចាស់​អាគារ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ដែល​បាន​ជួល​អាគារ​នេះ អាច​បន្ត​ដំណើរការ​ជាធម្មតា​ឡើងវិញ ចាប់ពី​ថ្ងៃទី​៩​ខែធ្នូ​តទៅ តាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​៧ ខែធ្នូ លើកលែងតែ​ធនាគារ​ចិន​មួយ​ប៉ុណ្ណោះ ដែល​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ ១៤​ថ្ងៃ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ 

​ទីស្នាក់ការ​វិទ្យុ​បារាំង RFI ស្ថិតនៅ​ជាន់​ទី​២១ ក្នុង​អគារ​កាណាឌីយ៉ា ដែលមាន​កម្ពស់ ៣២​ជាន់ ស្ថិតនៅលើ​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ បាន​ផ្អាក​ការផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ក្រោយពី​ក្រសួងសុខាភិបាល បាន​រកឃើញ​បុគ្គលិក ភេទ​ប្រុស​ម្នាក់ ធ្វើការ​នៅ​ធនាគារ​ចិន ដែល​ជួល​ការិយាល័យ ក្នុង​អាគារ​កាណាឌីយ៉ា មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ភ្លាមៗ បុគ្គលិក​ប្រមាណ ៦០០​នាក់ ដែល​បំរើ​ការងារ នៅ​អគារ​កាណាឌីយ៉ា រួមទាំង​បុគ្គលិក​របស់​វិទ្យុ​បារាំង​ផង ត្រូវបាន​ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​១៩ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​។ លទ្ធផល​តេស្ត​លើក​ទី​១ បង្ហាញថា អវិជ្ជមាន​ទាំងអស់​។ 

​យ៉ាងណាក៏ដោយ តាម​ក្រសួងសុខាភិបាល អ្នកធ្វើ​តេស្ត​លើក​ទី​១​ទាំងអស់នោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ហើយ​ត្រូវ​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ ចុងក្រោយ នៅ​ថ្ងៃទី​១៧ ខែធ្នូ​។​

​ប៉ុន្តែ​ក្រុមហ៊ុន ដែល​ជួល​អគារ​កាណាឌីយ៉ា សម្រេច​ឲ្យ​បុគ្គលិក​ចូលធ្វើការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​៩​ធ្នូ​នេះ ហាក់ដូចជា​មិន​ឡូហ្ស៊ិក​ទាល់តែសោះ ទៅនឹង​វិធាន​សុខាភិបាល ក្នុងការ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ 

​ម្យ៉ាងទៀត ការិយាល័យ​របស់​វិទ្យុ​បារាំង RFI នៅ​ជា​ន់ទី​២១ គឺជា​ជាន់​ដែល​ធនាគារ​ចិន មាន​ទីស្នាក់ការ​មួយ នៅ​ទី​នោះដែរ​។ ដូច្នេះ​គួរតែ​អ្នកកាសែត​របស់​វិទ្យុ​បារាំង គោរព​តាម​គោលការណ៍​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អាច​ធ្វើការ​ពី​ផ្ទះ តាម​អន​ឡាញ ប្រហែលជា​ប្រសើរ​ជាង​ទៅធ្វើ​ការ​នៅ​ការិយាល័យ​ដោយផ្ទាល់​៕​

អត្ថបទដែលជាប់ទាក់ទង
មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៤​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ នាំឲ្យអ្នកឆ្លងសរុបកើនដល់ ៣៨នាក់
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS នៅ​ថ្ងៃទី​០៩ ខែធ្នូ តាមរយៈ​ប្រព័ន្ធ​វីដេអូ​
ព័ត៌មានជាតិ
Top News៖ ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​អ្នក​ធ្លាប់​ទៅ​ហាង Zando និង Pedro រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា ភ្នំពេញ​
ព័ត៌មានជាតិ
សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឯកឧត្តម រស់ សុវាចា និយាយថា ក្រសួងអប់រំធ្វើតាមគោលការណ៍សម្ដេចតេជោ ហ៊ុន សែន ដោយមិនធ្វើតាមសំណើផ្សេងនោះទេ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី