ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិកម្ពុជា បានចូលរួមបរិច្ចាគថវិកា១ម៉ឺនដុល្លារអាមេរិកជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ។

សូមជម្រាបថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់ឲ្យប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់ឲ្យប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិ បាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន៕ 



អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការចូលរួម​របស់​កម្ពុ​ជា ចំនួន ៧​លាន​ដុល្លារ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម «​កិច្ចប្រជុំ​កំពូល ស្តីពី ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​» នៅ​ថ្ងៃទី​១២ ខែធ្នូ តាមរយៈ​វីដេអូ​ថត​ទុកជាមុន​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៤​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ នាំឲ្យអ្នកឆ្លងសរុបកើនដល់ ៣៨នាក់
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS នៅ​ថ្ងៃទី​០៩ ខែធ្នូ តាមរយៈ​ប្រព័ន្ធ​វីដេអូ​
ព័ត៌មានជាតិ
Top News៖ ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​អ្នក​ធ្លាប់​ទៅ​ហាង Zando និង Pedro រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា ភ្នំពេញ​
ព័ត៌មានជាតិ
សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី