អ្នកចូលចិត្តលេងហ្គេម Minecraft ប្រយ័ត្នទូរសព្ទលែងដើរ ដោយសារ តែបញ្ហានេះ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ Minecraft គឺជាហ្គេមដ៏ពេញនិយមមួយ សម្រាប់ក្មេងៗ និងយុវវ័យដែលអាចឱ្យពួកគេបង្កើន និងបង្កើតភាពច្នៃប្រឌិតក្នុងការសាងសង់។ ហ្គេមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយដែលគេប៉ាន់ប្រមាណថាមានអ្នកលេងដល់ទៅ ២០០លាននាក់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ដោយសារតែកម្មវិធីនេះត្រូវបានបង្កើតឡើងដោយប្រើភាសា Java (ភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទរ) វាបានធ្វើឱ្យមានភាពងាយស្រួលដល់អ្នកអភិវឌ្ឍកម្មវិធីផ្សេងៗទៀតអាចបង្កើតកម្មវិធី ដើម្បីបន្ថែមមុខងារចូលទៅក្នុងហ្គេមដែលគេហៅថា Modpacks។ បើយោងតាមទិន្នន័យពីក្រុមហ៊ុន Gamepedia បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មាន Minecraft Modpacks ចំនួនប្រមាណ ១៥ ០០០ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីបានឱ្យដឹងថា មានកម្មវិធី Minecraft Modpacks យ៉ាងតិចចំនួន ២០ ដែលជាកម្មវិធីបង្កប់មកជាមួយនឹងមេរោគ។

ក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមឱ្យដឹងផងដែរថាកម្មវិធីដែលមានមេរោគនេះ នឹងធ្វើឱ្យទូរសព្ទរបស់អ្នកប្រើប្រាស់ស្ទើរតែមិនអាចដំណើរការបាន បន្ទាប់ពីគេបើកកម្មវិធីនេះតែម្ដងគត់។ មូលហេតុដែលនាំឱ្យអ្នកប្រើប្រាស់ជួបបញ្ហានេះគឺ ដោយសារតែកម្មវិធីនេះនៅតែបន្តប្រតិបត្តិការទោះបីជាពួកគេបានបិទវាហើយក៏ដោយ ហើយម្យ៉ាងវិញទៀត វានឹងបន្តបើកកម្មវិធីផ្សេងៗដូចជា Web Browser, Facebook ឬ YouTube ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មថែមទៀតផង។

ក្រុមហ៊ុន Google បានលុបចោលកម្មវិធីភាគច្រើន នៅក្នុងចំណោមកម្មវិធីទាំង២០នោះចេញពី Google Play រួចហើយលើកលែងតែកម្មវិធីចំនួន ៥៖ Zone Modding Minecraft, Textures for Minecraft ACPE, Seeded for Minecraft ACPE, Mods for Minecraft ACPE និង Darcy Minecraft Mod ដែលនៅតែមាននៅក្នុង Google Play សម្រាប់ទាញយកនៅឡើយ៕ ប្រភព​៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
BEST TV: លោក ឈឿន ឧត្តម ដែលបាត់មុខមួយរយៈ ឥឡូវមានវត្តមានថ្មី ជាមួយបទចម្រៀងអំពីកូវីដ១៩ ក្រោមចំណងជើងថា «វិភាគទាន ការពារកូវីដ»
ព័ត៌មានជាតិ
BEST TV: កញ្ញា យូរី ផ្ទុះការរិះគន់?
កម្សាន្ត
តារាខ្មែរល្បីៗ បន់ស្រន់កម្ពុជាឲ្យឆ្លងផុតការយាយីពីកូវីដ១៩
ព័ត៌មានជាតិ
ក្តៅៗ! ក្រុមហ៊ុនទូរស័ព្ទស្មាត ប្តឹងតារាចម្រៀងរេប វណ្ណដា
កម្សាន្ត
ក្រុមតន្រ្តី SmallWorld SmallBand របស់កម្ពុជា នឹងចូលរួមការប្រគុំតន្ត្រី ROUND Festival នៅកូរ៉េខាងត្បូង
កម្សាន្ត
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២​ឆ្នាំ នៃ​ការបញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​
កម្សាន្ត
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី