(ភ្នំពេញ)៖ ក្រុមតន្រ្តី SmallWorld SmallBand របស់កម្ពុជានឹងចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រី «2020 Round Festival» របស់ស្ថានីយទូរទស្សន៍ KBS នៅប្រទេសកូរ៉េខាងត្បូង។ កម្មវិធីនេះនឹងត្រូវចាក់ផ្សាយជាផ្លូវការនៅនៅថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ROUND Festival គឺជាមហោស្រពផ្លាស់ប្តូរវប្បធម៌និងពង្រឹងសាមគ្គីភាពរវាងប្រទេសអាស៊ាន ១០ និងកូរ៉េខាងត្បូង ដែលប្រមូលផ្ដុំដោយសិល្បករតំណាងឱ្យប្រទេសកម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងកូរ៉េខាងត្បូង។
ទស្សនិកជនមកពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសអាស៊ានចំនួន ១០ ក៏ដូចជានៅជុំវិញពិភពលោក អាចចូលរួមទស្សនាដោយសេរីតាមរយៈអនឡាញ៕




