កូ​វីដ​១៩ នៅ​កម្ពុជា​៖ ចេញ ២​នាក់ តែ​ចូល​វិញ​ម្នាក់​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា មាន​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បានធ្វើ​ដំណើរ​មក​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។ រីឯ​ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិក អាយុ ៦៩​ឆ្នាំ ស្នាក់នៅ Apartment មួយ ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន ( តៃវ៉ាន់ ) មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា មាន​អ្នក​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​១៩​ម្នាក់ គឺជា​បុរស​ជនជាតិ​នេ​ប៉ាល់ អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សណ្ឋាគារ​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​នេ​ប៉ាល់ ទៅ​ដូ​ហា និង​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូ​អ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អ្នកដំណើរ​រូបនេះ ធ្លាប់មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ កាលពី​នៅ​ប្រទេស​ណេ​ប៉ាល់ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅពេលនោះ​។ នៅ​ថ្ងៃទី​០២ និង​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ គាត់​បានធ្វើ​តេស្ត​ឡើងវិញ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំង​ពីរលើក​។​

​ក្រសួងសុខាភិបាល បាន​បន្ថែមថា ថ្ងៃ​ដែល​បុរស​ជនជាតិ​នេ​ប៉ាល់​នេះ បាន​មកដល់​កម្ពុជា គាត់​បានធ្វើ​តេស្ត ដោយ​ទទួលបាន​លទ្ធផល នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ដោយ​គាត់​ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ នៅ​ភ្នំពេញ​។ លទ្ធផល​តេស្ត នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​អ្នកជំងឺ​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៧​នាក់​។ ក្នុងនោះ ២៩៨​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៦​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៣​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
អបអរសាទរ ខួប១៥ឆ្នាំ​ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
ព័ត៌មានជាតិ
Top News៖ តុលាការ​បារាំង កំណត់​ថ្ងៃ​បើកសវនាការ​លើ​សំណុំរឿង​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក​សមរង្ស៊ី ពី​បរិហារកេរ្តិ៍ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២2020112510032510
ព័ត៌មានជាតិ
ត្រៀមអាវរងា! ​ភ្នំពេញ​នឹងចុះ​ត្រជាក់ ដល់ ១៩អង្សារសេ​ រីឯបណ្តាខេត្តខ្លះ ​អាចចុះត្រជាក់ខ្លាំងដល់ ១៦អង្សារសេ ​
ព័ត៌មានជាតិ
​សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ​នៅថ្ងៃទី៧ ខែធ្នូខាងមុខ ​
ព័ត៌មានជាតិ
នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ១៥០​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី